Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីថៃថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចុងខែនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖នាយករដ្ឋមន្ត្រីថៃទើបជាប់ឆ្នោតថ្មីលោក ស្រេតថា ថាវីស៊ីន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែនេះ ក្នុងគោលបំណងជំរុញទំនាក់ទំនងទ្វេភាគី។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ភាគីទាំងពីរនឹងសន្ទនាក្នុងន័យស្ថាបនាលើការពង្រឹងទំនាក់ទំនង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនរបស់ប្រទេសទាំងពីរ។

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ថាវីស៊ីននឹងមានឥទ្ធិពលវិជ្ជមានទៅលើទំនាក់ទំនងរវាងសមាជិកអាស៊ាន។លោកបានមានប្រសាសន៍ថា “ទំនាក់ទំនងល្អគឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ និងសន្តិសុខជាតិ” លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរបង្កើនភាពជាដៃគូដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្ម និងសន្តិសុខព្រំដែន។


ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឆ្លុះបញ្ចាំងពីគោលនយោបាយនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង