ចិន៖ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣ ពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យសំណង់ចិន-អាស៊ាន ត្រូវបានបើកនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង។ ក្រុមហ៊ុនសំណង់ចិនបានជួយបណ្តាប្រទេសអាស៊ានក្នុងការបង្កើត គម្រោងយក្សធំៗដែលបង្ហាញពីសមិទ្ធិផលរបស់ប្រទេសចិនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកទេស និងការវិនិយោគគម្រោង ដែលជាសមិទ្ធិផលជាច្រើនត្រូវបានសម្រេចនៅក្នុងវិស័យនេះ។
ចាប់តាំងពីគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" ត្រូវបានស្នើឡើងក្នុងឆ្នាំ ២០១៣ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានក្នុងវិស័យសំណង់កាន់តែមានភាពជិតស្និទ្ធ។ សំណង់ចិនបានក្លាយជាម៉ាកយីហោដ៏ស្រស់ស្អាតក្នុងការសាងសង់ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ"។
ពិព័រណ៍ចិន-អាស៊ានឆ្នាំនេះ ពិសេសបានបើកពិព័រណ៍សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យសំណង់ចិន-អាស៊ាន ដោយបានអញ្ជើញក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មសំណង់របស់ប្រទេសចិន ក៏ដូចជាក្រុមហ៊ុនល្បីៗនៅក្នុងឧស្សាហកម្មដែលទាក់ទងនឹងវិស័យសំណង់ ដូចជាថាមពល បរិក្ខារធុនធ្ងន់ ការរចនា និងឧស្សាហកម្មឆ្លាតវៃជាដើម ដើម្បីចូលរួមក្នុងការតាំងពិព័រណ៍នេះ។ តំបន់តាំងពិព័រណ៌នេះបានចែកចេញជា៧ផ្នែក ដោយបានផ្តោតលើការបង្ហាញសមិទ្ធផលសំណង់នៃសហគ្រាសឧស្សាហកម្មសំណង់របស់ប្រទេសចិនក្នុងប្រទេសសមាជិកអាស៊ានទាំងដប់ និងប្រទេសសហសាងសង់ "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ"។