ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី១៨ កញ្ញា បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុថា កម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ ចាប់ពីថ្ងៃទី១៨-២៤ កញ្ញា។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦៣ °C
- នៅរាជធានី និងបណ្ដាលខេត្តនានា និឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
- ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%
២-តំបន់ខ្ពង់រាប ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- នៅបណ្ដាលខេត្តនានាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ
- ផ្ទៃរងទឹកភ្លៀង rain of area ៦០-៧០%
៣-តំបន់មាត់សមុទ្រ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- នៅបណ្ដាលខេត្តនានាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ
- ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០ %
- នៅផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលក់សមុទ្រមធ្យម៕