Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រសួងមហាផ្ទៃ ផ្អាកសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ កញ្ញានេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការសម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបើកការស៊ើបអង្កេតករណីពលរដ្ឋ ប្តឹងមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

បើតាមសេចក្តីសម្រេចរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ផ្អាកសកម្មភាព ស្រាវជ្រាវ សើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន បើកការសើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង