681 ezgif.com resize
Moneygramott moi1280x163px

កូនឈើចម្រុះជិត៤០០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ ត្រូវបានដាំនៅបរិវេណអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលា ប៊ែលធី អន្តរជាតិ និងប៊ែលធី ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជ័យលាភីនៃសាលា ប៊ែលធី អន្តរជាតិ ជាង២០០នាក់ បានដាំកូនឈើចម្រុះចំនួន៣៨០ដើម និងស្មៅចំនួន៣០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។

ការដាំដើមឈើនេះសោត ធ្វើឡើងក្នុងបំណងដើម្បីបណ្តុះស្មារតីសិស្សានុសិស្សគ្រប់ៗរូប ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថាន និងដាំទុកជាអនុស្សាវរីយ៍ ក៏ដូចជាបង្កើនសោភ័ណភាពក្នុងឧទ្យានអង្គរ។

រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ


Khcct banner

អត្ថបទទាក់ទង