កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃចន្ទ ទី១៨ កញ្ញា បានសម្តែងនូវ ការថ្លែងអំណរគុណ ទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ។ ដំណើរទស្សនកិច្ចរបស់លោកគីម ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បានបង្ហាញនូវទំនាក់ទំនងយោធាដ៏មានសក្តានុពល ដោយមេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យពីគ្រាប់រ៉ុក្កែតអវកាសរុស្ស៊ី នាវាមុជទឹក និងរួមទាំងការផ្លាស់សព្វាវុធមួយចំនួនដែលជានិមិត្តរូបរបស់លោក ពូទីន។
លោក គីម បានអរគុណចំពោះប្រធានាធិបតីពូទីន និងថ្នាក់ដឹកនាំរុស្ស៊ី សម្រាប់ការយកចិត្តទុកដាក់ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី លោក គីម បាននិយាយថា ប្រទេសរបស់លោក ដែលមានទីក្រុងប៉េកាំង ជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត និងជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងមូស្គូកាន់តែរីកចម្រើនមួយកម្រិតទៀត៕