681 ezgif.com resize
Swift cc time

ទូកនេសាទចិនចាប់ផ្តើមនេសាទឡើងវិញ ក្រោយបម្រាមនេសាទត្រូវបានបញ្ចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទូកនេសាទចិន

ចិន៖ ក្រុមទូកនេសាទរបស់ចិនជាច្រើនរយទូកបានកំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងកើត ឡើយវិញបន្ទាប់ពីបម្រាមនេសាទតាមរដូវកាលត្រីពងរបស់ប្រទេសចិនត្រូវបានបញ្ចប់ទូកនេសាទពីកំពង់ផែនានាក្នុងខេត្ត Zhejiang និង Jiangsu ភាគខាងកើតប្រទេសចិនបានចេញដំណើរទៅកាន់សមុទ្រចិនខាងកើត ដើម្បីចាប់ផ្តើមការនេសាទរបស់ខ្លួនឡើងវិញ។

រដូវបិទការនេសាទនៅទន្លេលឿង និងសមុទ្រចិនខាងកើត ដែលមានរយៈពេលបួនខែកន្លះ បានបញ្ចប់ ។អ្នកនេសាទជាច្រើនបានកំពុងរង់ចាំនៅឯកំពង់ផែនេសាទ Tongzhao ក្នុងស្រុក Fenghua នៃទីក្រុង Ningbo នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ហើយបានត្រៀមខ្លួនសម្រាប់ការនេសាទ។ ទូកនេសាទជាច្រើនបានចាកចេញពីកំពង់ផែ បន្ទាប់ពីពិធីមួយត្រូវបានរៀបចំឡើង ដើម្បីស្វាគមន៍រដូវនេសាទថ្មី។

តាមទំនៀមទំលាប់ អ្នកនេសាទក្នុងស្រុកប្រារព្ធពិធីផ្សេងៗ ដូចជា របាំនាគ របាំតោ នៅមុនថ្ងៃ ដើម្បីអបអររដូវច្រូតកាត់ និងនេសាទថ្មី។នៅឯកំពង់ផែនេសាទ Huangsha ក្នុងតំបន់ Sheyang ទីក្រុង Yancheng នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ទូកនេសាទជាង ១០០ បានចេញដំណើរទៅកាន់កន្លែងនេសាទមួយចម្ងាយ ៨០ គីឡូម៉ែត្រពីកំពង់ផែ៕

Khcct banner

អត្ថបទទាក់ទង