Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

វិទ្យាល័យហ៊ុន សែន វាលរេញ បង្រៀនបំណិនដាំបន្លែដល់សិស្ស ដើម្បីលក់យកថវិកាគាំទ្រការសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ ៖ វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅស្រុកព្រៃនប់ ឃុំវាលរេញ ខេត្តព្រះសីហនុ បានបណ្តុះបណ្តាលសិស្សផ្នែកបំណិនដាំបន្លែសុវត្ថិភាព និងការចិញ្ចឹមត្រី កង្កែប ដើម្បីឲ្យសិស្សមានចំណេះដឹងផ្នែកកសិកម្ម មានចំណេះដឹងផ្នែកបំណិនដាំបន្លែ និងជាពិសេសនៅពេលប្រមូលផលពីការដាំដុះ សិស្សអាចលក់ផលិតផលរបស់ខ្លួននៅមុខ វិ ហ៊ុន សែន វាលរេញ ថវិកាបានពីការលក់នឹងប្រគល់ជូនសិស្សវិញ ដើម្បីគាំទ្រដល់ការសិក្សា និងកាត់បន្ថយការចំណាយរបស់ឪពុកម្តាយសិស្ស

លោក ងៀម ស៊ីដារា នាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងកិច្ចការងារបំណិននេះសាលារៀន បានអនុវត្តបានជិតមួយឆ្នាំហើយ។ ចំពោះការអនុវត្ត គឺបានធ្វើការសហការជាមួយសាកលវិទ្យាល័យ២គឺ សាកលវិទ្យាល័យត្បូងឃ្មុំ និងសាកលវិទ្យាល័យកសិកម្ម។ ចំណែកផ្នែកថវិកាធ្វើរោង មានការគាំទ្រពីធនាគារពិភពលោកតាមរយៈក្រសួងអប់រំ។ មុននឹងដំណើរការអនុវត្តបំណិននេះ លោកគ្រូផ្នែកបំណិនដាំដុះ ការចិញ្ចឹមនេះ រួមជាមួយសិស្ស បានទៅទស្សនកិច្ច និងដកស្រង់បទពិសោធន៍ និងទទួលបានចំណេះដឹង ពីសាកលវិទ្យាល័យទាំងពីរនេះ។

លោក ងៀម ស៊ីដារា បានឲ្យដឹងថា ក្នុងការអនុវត្តបំណិននៅក្នុងសាលារៀន គឺចែកចេញជាបី ទី១ការដាំបន្លែនៅក្នុងផ្ទះសំណាញ់សុវត្ថិភាព គឺនៅលើដី ទី២ ការដាំបន្លែលើទុយោ បែបបច្ចេកវិទ្យានៅលើទុយោបន្លែ ទី៣ ការចិញ្ចឹមកង្កែបត្រី នៅក្នុងផ្ទះសុវត្ថិភាពទាំងអស់។ ចំពោះការដាំដុះបន្លែ គឺប្រើប្រាស់ជីធម្មជាតិ ចំពោះបច្ចេកវិទ្យាគឺប្រើប្រាស់ទុយោតំណក់ទឹកដើម្បីស្រោចលើបន្លែ និងការចិញ្ចឹមកង្កែប និងត្រី ប្រើទឹកអណ្តូង ឬទឹកស្រះ បូបដាក់ស៊ីទែនដើម្បីពិនិត្យមើលកំហាប់ទឹកឲ្យបានល្អ តាមរយៈប្រើប្រាស់ចំណេះដឹងគីមីរបស់សិស្ស។

លោក ងៀម ស៊ីដារា បានបន្តថា ការអប់រំបំណិននេះ គឺអនុវត្តនៅពេលសិស្សទំនេរពីការសិក្សាតែប៉ុណ្ណោះ។ គោលបំណងធំដែលបានអនុវត្តបំណិននេះ បានជ្រើសរើសយកសិស្សដែលមានឧបនិស្ស័យការដាំដុះបន្លែ ការចិញ្ចឹមត្រី និងកង្កែប និងជ្រើសរើសសិស្សក្នុងកម្រិតថ្នាក់ទី១០ និងទី១១។

គោលបំណងទី២ ឲ្យសិស្សមានចំណេះដឹងផ្នែកកសិកម្ម មានចំណេះដឹងផ្នែកបំណិនដាំបន្លែ ដើម្បីឲ្យសិស្សមានភាពស្រឡាញ់ ទី២ចំពោះបន្លែទាំងអស់ដែលសិស្សដាំបាន នឹងមានការលក់ដូរនៅមុខសាលា ហើយថវិកាទាំងអស់ដែលលក់បាននឹងប្រគល់ឲ្យសិស្ស ហើយសិស្សដែលទទួលបានថវិកានេះគឺគាំទ្រការសិក្សារបស់ពួកគាត់ ដែលបានកាត់បន្ថយការចំណាយថវិកាពីឪពុកម្តាយមកចាយជាប្រចាំ ទី២ សិស្សអាចសន្សំថវិកាពីការលក់បន្លែនេះ ដើម្បីបន្តការសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សាផ្នែកសាកលវិទ្យាកសិកម្ម ឬសាកលវិទ្យាល័យសម្រាប់ការចិញ្ចឹមនិងបច្ចេកទេសផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង