វៀតណាម៖ ប្រវៀតណាមបានប្រកាសយកថ្លៃសេវារបរតាមចិញ្ចើមផ្លូវថ្នល់ដែលជាទូទៅត្រូវបានប្រើប្រាស់ជាចំណតរថយន្ត និងសម្រាប់អាជីវកម្មក្នុងតម្លៃ ២០,០០០-៣៥០,០០០ ដុង (០.៨២ សេន-១៤.៤២ ដុល្លារអាម៉េរិក) ចាប់ពីឆ្នាំ ២០២៤ ។ តម្លៃសម្រាប់ការប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវគឺផ្អែកលើតម្លៃដីជាមធ្យមនៅក្នុងតំបន់នីមួយៗ។ សម្រាប់កន្លែងចតរថយន្ត តម្លៃទាបបំផុតគឺ ៥០,០០០ ដុង និងខ្ពស់បំផុតគឺ ៣៥០,០០០ ដុងក្នុងមួយម៉ែតការ៉េក្នុងមួយខែ។ ថ្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវ និងចិញ្ចើមផ្លូវត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ៨០០ ពាន់លានដុងក្នុងមួយឆ្នាំ។ ថវិកានឹងត្រូវបញ្ចូលទៅក្នុងថវិកាជាតិ ដើម្បីចំណាយទៅលើការថែទាំផ្លូវ និងចិញ្ចើមផ្លូវ។
បច្ចុប្បន្ន វៀតណាម មានផ្លូវចំនួន ៤,៨៦៩ ខ្សែដែលមានទទឹងយ៉ាងតិច ៥ ម៉ែត្រ ដែលមានផ្លូវចំនួន ២,៦០០ ផ្លូវ មិនមានចិញ្ចើមផ្លូវ។ ជារឿយៗ ប្រជាជនបានយកទីធ្លានៅតាមដងផ្លូវ និងចិញ្ចើមផ្លូវសម្រាប់ចំណតរថយន្ត និងគោលបំណងអាជីវកម្ម ដែលប៉ះពាល់ដល់ចរាចរណ៍ និងសោភ័ណភាពនៃប្រទេសវៀតណាម៕