Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋបាលខេត្តក្រចេះឲ្យពលរដ្ឋត្រៀមបង្កា ខណៈទឹកទន្លេមេគង្គហក់ឡើងជិត២០ម៉ែត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រចេះ ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដងព្រែកឲ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទឹកជំនន់ ដោយសារតែស្ថានភាពទឹកនៅក្នុងខេត្តក្រចេះមានការហក់ឡើងដល់១៩.៩៥ម៉ែត្រ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមការព្យាករណ៍ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះនៅថ្ងៃនេះ នឹងមានការហក់ឡើងបន្តទៀត ហើយកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ននៅក្នុងខេត្តក្រចេះគឺកម្ពស់២២ម៉ែត្រ។

ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតឡើងដោយយថាហេតុ គណះកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តសូមធ្វើការណៃនាំដល់បងប្អូនប្រជាពលរដ្ឋរស់ៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែក មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ដូចខាងក្រោម៖

១. វេចខ្ចប់សម្ភារៈសំខាន់ៗទុកជាមុនដូចជាអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតថវិកា និងឯកសារផ្សេងៗ។

២. ត្រៀមបម្រុងទុក្ខសម្ភារៈសំខាន់ៗ ដូចជា ស្បៀងទឹកកញ្ចប់សង្គ្រោះបន្ទាន់ សាប៊ូ ភួយ អាវភ្លៀង ទូរសព្ទដែល ១២៩៤ និងសម្ភារៈដទៃទៀត។

៣. បើមិនមានការចាំបាច់កុំចេញធ្វើដំណើរ ឬទៅនេសាទ។

៤. ត្រូវប្រមូលនិងរៀបចំទុកដាក់ផលកសិកម្មដែលអាចប្រឈមទៅនឹងទឹកជំនន់ ដើម្បីជៀសវាងការខូចខាតឬការបាត់បង់ធ្ងន់ធ្ងរ។

៥. ត្រូវចងផ្ទះសម្បែងឲ្យបានរឹង និងណែនាំឲ្យកូនចៅកុំឲ្យទៅជិត ឬលេងក្បែរតំបន់ងាយរងគ្រោះ

៦. ត្រូវយកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ របស់គណៈគម្មាធិការគ្រោះមហន្តរាយខេត្តក្រចេះ។

សូមបញ្ជាក់ថា ទឹកក៏បានជន់លិចតាមឃុំមួយចំនួនក្នុងស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង