681 ezgif.com resize
Moneygramott moi1280x163px

ក្រសួង-ស្ថាប័ន១៣ បានតាំងបង្ហាញផលិតផលកម្ពុជា​ ក្នុងកម្មវិធី«ពិព័រណ៍អាស៊ាន-ចិន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ចិន៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជីវករ បានរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា​ ទៅតាំងបង្ហាញដល់សាធារណជន ក្នុងកម្មវិធី «ពិព័រណ៍អាស៊ាន-ចិន លើកទី២០»​ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ កញ្ញា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

តាមរយៈកម្មវិធី «ពិព័រណ៍អាស៊ាន-ចិន លើកទី២០» បានរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ បានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម ពិព័រណ៍អាស៊ាន-ចិន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលារាជធានីភ្នំពេញ ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល សភាពាណិជ្ជកម្ម និង វិស័យឯកជនកម្ពុជា មកចូលរួមតាំងពិព័រណ៍ (សហគ្រាសធុនតូច និងមធ្យម)៕


Khcct banner

អត្ថបទទាក់ទង