Cctimesw1140xh150cm copy

រុស្សី៖ ដំណើរទស្សនកិច្ចលោកគីម គ្មានកិច្ចព្រមព្រៀងជាមួយរុស្សីឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមកិច្ចប្រជុំមួយនៅឯ Vostochny Cosmodrome ក្នុងតំបន់ Amur ភាគខាងកើតប្រទេសរុស្សី ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2023

មូស្គូ៖ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានអះអាងថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ីនោះទេ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថាប្រទេសទាំងពីរអាចនឹងរៀបចំកិច្ចព្រមព្រៀងសព្វាវុធមួយនាពេលផ្សេងទៀត"ក៏ប៉ុន្តែជុំវិញនៃដំណើរទស្សនកិច្ចលោកគីមគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាទេ"។

លោក ពូទីន បាននិយាយអំពីការរំពឹងទុកនៃកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយកូរ៉េខាងជើង ហើយបាននិយាយថា មាន "លទ្ធភាព" សម្រាប់ទំនាក់ទំនងយោធា ទោះបីជាមានទណ្ឌកម្មអន្តរជាតិលើទីក្រុងព្យុងយ៉ាងក៏ដោយ។វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាលោកពូទីនបានទទួលយកការអញ្ជើញពីលោកគីមដើម្បីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងដោយមិនបានប្រាប់កាលបរិច្ឆេទសម្រាប់ការធ្វើដំណើរនោះទេ។

គីមជុងអ៊ុន បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ។នៅក្នុងជំនួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរអំណោយនៃសព្វាវុធមួយចំនួន ដែលជាជម្រើសមួយដែលត្រូវបានគេមើលឃើញថាជានិមិត្តរូបដែលផ្តល់ក្តីបារម្ភដល់លោកខាងលិច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង