681 ezgif.com resize
Swift cc time

អង្គការសកម្មភាពសិល្បៈខ្មែរ នឹងរៀបចំ «កម្មវិធីសម្ដែងសិល្បៈសហគមន៍» នៅថ្ងៃ១៦ កញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/


ភ្នំពេញ៖ អង្គការសកម្មភាពសិល្បៈខ្មែរ នឹងរៀបចំកម្មវិធី សម្ដែងសិល្បៈសហគមន៍ សម្រាប់អ្នកដែលស្រលាញ់ការសម្តែងសិល្បៈ នៅថ្ងៃ១៦ កញ្ញា នៅផ្ទះល្ខោនស្វាយជ្រំ ដែលអ្នកទស្សនាអាចចូលរួមដោយឥតគិតថ្លៃ។

បើតាមគេហទំព័រហ្វេសប៊ុក Khmer Art Action បានឱ្យដឹងថា អង្គការសកម្មភាពសិល្បៈខ្មែរ នឹងរៀបចំកម្មវិធី សម្ដែងសិល្បៈសហគមន៍ សម្រាប់អ្នកដែលស្រលាញ់ការសម្តែងសិល្បៈ នៅថ្ងៃ១៦ កញ្ញា នៅផ្ទះល្ខោនស្វាយជ្រំ ដែលអ្នកទស្សនាអាចចូលរួមដោយឥតគិតថ្លៃ។

បន្ថែមពីនេះ អង្គការសកម្មភាពសិល្បៈខ្មែរ បានរៀបរាប់បន្តទៀតផងដែរថា ការរៀបចំការសម្ដែងសិល្បៈសហគមន៍នេះ មានគោលបំណង ផ្សព្វផ្សាយ ថែរក្សាសិល្បៈដូនតា និងបង្កើតថ្មីសម្រាប់ យុវជន និងសហគមនាគមន៍ ដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍ទាំងអស់អាចរស់នៅជាមួយនឹងសន្តិភាព និងភាពសុខដុមរមនា។

គួរបញ្ជាក់ផងដែរថា អង្គការសកម្មភាពសិល្បៈខ្មែរ ជាអង្គការដែលមានគោលបំណងបង្កើតឱ្យមានសហគមន៍ប្រកបដោយសន្តិភាព និងសុខដុមរមនាតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសម្តែងល្ខោន៕

Khcct banner

អត្ថបទទាក់ទង