Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរបិទ«គ្លីនីក ប៉ខាង»ជាបណ្តោះអាសន្នក្រោយពាក់ព័ន្ធឃាតកម្មលើស្ត្រីជនជាតិកូរ៉េ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី ១៤ កញ្ញានេះ បានចុះឆែកឆេរ និង បិទជាបណ្តោះអាសន្ន គ្លីនីក ប៉ខាង ពាក់ព័ន្ធនិងសំណុំរឿង ឃាតកម្ម ក្នុងខណ្ឌបឹងកេងកង។ការសម្រេចបិទជាបណ្តោះអាសន្ននេះ ក្រោយរកឃើញថា គ្លីនីកនេះ ជាប់ពាក់ព័ន្ធសំណុំរឿង ឃាតកម្ម, បទលាក់កំបាំងសាកសព និងបទលុបបំបាត់វត្ថុតាង លើស្រ្តីជនជាតិ កូរ៉េ ឈ្មោះ BYIN A។

នគរបាលរដ្ឋបាលខណ្ឌបឹងកេងកង បានសហការឆែកឆេរនិងបង្ក្រាបករណី ឃាតកម្ម នៅគ្លីនីក ប៉ខាង ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីស្វែងរកតម្រុយភស្ដុតាងពាក់ព័ន្ធនិងសំណុំរឿង ឃាតកម្ម, បទលាក់កំបាំងសាកសព និងបទលុបបំបាត់វត្ថុតាង លើស្រ្តីជនជាតិ កូរ៉េ ឈ្មោះ BYIN A កាលពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី។

ជាលទ្ធផល លោក ស សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដកហូតវត្ថុចាប់យក ជាកូនសៀវភៅណែនាំប្រើប្រាស់ថ្នាំ Propofol Lipuro 10mg/ml ចំនួន ០១ច្បាប់ ។ ក្រោយពីឆែកឆេរគណកម្មការសំរេចបិទផ្ទះបណ្តោះអាសន្ន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុច ក្លីនីក ប៉ខាងផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួមមានឈ្មោះ LAI WENSHAO ភេទប្រុស ជនជាតិចិន និងឈ្មោះ CAI HUI JUAN ភេទស្រី ជនជាតិចិន។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង