Cctimesw1140xh150cm copy

របបយោធាមីយ៉ាន់ម៉ាផ្អាក«ព្យាបាលជំងឺ»លោកស្រីអ៊ុងសាន ស៊ូជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ា កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត មេដឹកនាំលទ្ធិប្រជាធិបតេយ្យ អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគាររបបយោធានេះបានសម្រេចផ្អាក ថែទាំសុខភាព និងផ្តល់អាហារដល់លោកស្រី អ៊ុងសាន សូជី។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់លទ្ធិប្រជាធិបតេយ្យរយៈពេល ១០ ឆ្នាំ ក្នុងប្រទេសមីយ៉ាន់ម៉ា។

មន្រ្តីជិតស្និតមួយរូបសុំមិនបញ្ចេញឈ្មោះបានអះអាងថា"យើងមានការព្រួយបារម្ភជាខ្លាំងជុំវិញនៃការសម្រេចផ្អាកព្យាបាលជំងឺលោកស្រី អ៊ុងសានសូជី ដោយក្រុមយោធាមិនបានផ្តល់អាហារដែលមានសុខភាព ឬកន្លែងស្នាក់នៅគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ និងសង្រ្គាមជីវិតលោកស្រីឡើយ"។ មន្រ្តីរូបនេះបន្ថែមថាប្រសិនបើលោកស្រីមិនទទួលការព្យាបាលត្រឹមត្រូវនោះទេ ជីវិតលោកស្រីអាចនិងមិនរក្សាបានយូរអង្វែងឡើយ ហើយការប៉ះពាល់ដល់ជីវិតលោកស្រីគឺរបបយោធាត្រូវតែទទួលខុសត្រូវ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង