ម៉ិកស៊ិក៖ សមាជិកសភាម៉ិកស៊ិក កាលពីថ្មីៗនេះ បានបើកសវនាការទាក់ទងទៅនឹងការប្រទះឃើញអដ្ឋិធាតុសាកសព មនុស្សភពក្រៅ ដែលមានអាយុកាលជាង១០០០ឆ្នាំ សភាម៉ិកស៊ិកបានបើសវនាការវិសាមញ្ញមួយដើម្បីពិនិត្យបន្ថែម UFO និងសាកសពមនុស្សក្រៅភពដែលមានម្រាមដៃ៣តែប៉ុណ្ណោះ ។ នៅក្នុងសវនាការនាសប្តាហ៍នេះ អ្នកជំនាញបានបង្ហាញវត្ថុបុរាណពីរដោយបានអះអាងថាជាសាកសពរបស់មនុស្សភពក្រៅដែលមានអាយុកាលជាច្រើនពាន់ឆ្នាំ។
លោក Maussan សមាជិសភាបានគូសបញ្ជាក់ថាសាកសពនេះមិនមែនជាសាកសពមនុស្សដែលកំពុងតែរស់នៅក្នុងភពផែនដីនោះទេ។ សាកសពនេះត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ក្បែរខ្សែបន្ទាត់ Nazca បុរាណក្នុងឆ្នាំ ២០១៧ និងមានអាយុកាលប្រហែល ១,០០០ឆ្នាំ។ នេះជាលើកដំបូងដែលជីវិតក្រៅភពត្រូវបានបង្ហាញក្នុងទម្រង់បែបនេះ។
លោកJose de Jesus Zalce Benitez នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងទ័ពជើងទឹកម៉ិកស៊ិកបាននិយាយថា គាត់បានប្រើប្រាស់កាំរស្មីអ៊ិច នៅក្នុងបច្ចេកវិទ្យា 3D និងការវិភាគ DNA ត្រូវបានធ្វើឡើងនៅលើអដ្ឋិធាតុសាកសពនេះ ដោយលោកបានបញ្ជាក់ថាសាកសពទាំងនេះមិនមានទំនាក់ទំនងជាមួយមនុស្សនោះទេ ។មន្ទីរបញ្ចកោណអាម៉េរិកបាននឹងកំពុងស៊ើបអង្កេតយ៉ាងសកម្មលើការរកឃើញនូវសាកសពមនុស្សក្រៅភពនៅក្នុងប៉ុន្មានឆ្នាំថ្មីៗ៕