Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារ កាណាឌីយ៉ា រៀបចំទស្សនកិច្ចទៅកាន់សារមន្ទីរ ស.ស.រ ដើម្បីយល់ដឹងអំពីរូបិយវត្ថុជាតិ និងប្រវត្តិសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដែលឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំទស្សនកិច្ចសម្រាប់បុគ្គលិកទៅកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់អំពីការដំណាក់កាល ប្រវត្តនៃរូបិយវត្ថុជាតិ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ត្រូវបានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០១២ ដែលសារមន្ទីរនេះបានបង្កើតឡើង និងគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់នូវទស្សនវិស័យដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការយល់ដឹងដល់សាធារណជនកាន់តែច្បាស់អំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយ។

កម្មវិធីការសិក្សាស្វែងយល់អំពីភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការធ្វើទស្សនកិច្ចនៅសារមន្ទីរ ស.ស.រ របស់បុគ្គលិក និងគណៈគ្រប់គ្រងរបស់ធនាគារ កាណាឌីយ៉ា ត្រូវបានរៀបចំឡើងក្រោមគម្រោង Canadia Bank Cares ដែលផ្តោតទៅលើសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ ដែលផ្តោតលើការចូលរួមចំណែកទៅលើវិស័យសំខាន់ៗ និងមានសក្តានុពលជាច្រើន ហើយក្នុងនោះក៏មានចំណេះដឹងហិរញ្ញវត្ថុផងដែរ។

តាមរយៈទស្សនកិច្ចនេះ បុគ្គលិករបស់ធនាគារ កាណាឌីយ៉ាបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើពិព័រណ៍បែបអន្តរកម្ម ក៏ដូចជាការតាំងបង្ហាញកាស និងក្រដាសប្រាក់បុរាណរបស់សារមន្ទីរ ស.ស.រ ដែលពួកគាត់ទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាព័ត៌មានស្តីពីប្រវត្តិសាស្ត្រ ការវិវត្តប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ដែលមានរយៈកាលពីយូរលុងណាស់មកហើយ៕

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពានរង្វាន់ “Best SME Bank” ពីស្ថាប័ន Digital Banker ពានរង្វាន់ “Best Retail Bank” ពីស្ថាប័ន The Asian Banker និងពានរង្វាន់ “Best Corporate Bank” នៃប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣។

គិតត្រឹមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង