Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ពានបេតុងខ្សែកាបភ្ជាប់ពីកោះនារមកកោះពេជ្រ នឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៧តុលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះនរាទៅកោះពេជ្រ នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ជារួមនឹងអាចដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបាន នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ខណៈគិតត្រឹមពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩២ភាគរយហើយ។

ចំពោះភាពចាំបាច់របស់ស្ពាននេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ខណៈបច្ចុប្បន្ននេះដំណើរឆ្លងកាត់ទៅ-មក រវាងតំបន់ទាំងពីរតែងបង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញ បានដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ ជាប់ការដ្ឋានស្ពានកោះនរា ឆ្ពោះទៅកោះពេជ្រ រហូតដល់ទៅ៤គ្រឿងក៏ដោយ ក៏នៅតែកកស្ទះដដែល។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបនេះ មានប្រវែង ៨២៤ ម៉ែត្រ និងទទឹង ២៤,៥០ ម៉ែត្រ ហើយមាន ៤គន្លង គឺ ២គន្លង សម្រាប់រថយន្ត ១គន្លង សម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរា ឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋាន ដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មាន ត្រូវប្រើពេល ៣៥ខែ ដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨ លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង