Cctime 6monthsfree desktop
Cc times  web banner kh (2)

វត្ថុបុរាណខ្មែរ៣៣ត្រូវបានគ្រួសារ Lindemann នៅអាម៉េរិកប្រគល់មកកម្ពុជាវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ បានឲ្យដឹងថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីសហការជាច្រើនឆ្នាំជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីដកហូតវត្ថុបុរាណខ្មែរមួយចំនួន ពីគ្រួសារ Lindemann នៅអាម៉េរិក ដែលបានកាន់កាប់កន្លងមក។

រដ្ឋាភិបាលអាម៉េរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា "HSI”) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធ្វស្ថទ្យុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែល មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់ កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

ទន្ទឹមនេះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះ ការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាអាម៉េរិក USAO-SDNY, HSI និងអាជ្ញាធរពាក់ព័ន្ធ ទាំងនៅ ក្រៅប្រទេស និងនៅកម្ពុជា ជាពិសេស ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងក្រុមអ្នកស្រាវជ្រាវ ក្រុមបុរាណវិទូ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង