ភ្នំពេញ៖ ក្រុមគ្មានទេសម្រាម-No Trash កំពុងស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីចូលរួមជាមួយសកម្មភាព ដែលនឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា តានួន ស្ថិតនៅភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមគេហទំព័ររបស់ គ្មានទេសម្រាម-No Trash បានឱ្យដឹងថា ក្រុមការងារកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីចូលរួមជាមួយសកម្មភាពរបស់ពួកយើងដែលនឹងធ្វើដំណើរទៅកាន់សាលាបឋមសិក្សា តានួន ស្ថិតនៅភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។កម្មវិធីនេះត្រូវបានទទួលការគាំទ្ររៀបចំពី អង្គការតម្លាភាព និង USAID។
លក្ខខណ្ឌជ្រើសរើសយុវជនស្ម័គ្រចិត្តនេះ គឺយុវជនត្រូវតែយុវជនដែលមានទំនួលខុសត្រូវ និងការប្តេជ្ញាចិត្ត អាចធ្វើការជាក្រុម ចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំ និងរីករាយក្នុងការងារសង្គម ឬការងារស្ម័គ្រចិត្ត។ ចំណែកឯអត្ថប្រយោជន៍ដែលទទួលបានមានដូចជា ប័ណ្ណសរសើរ អាហារសម្រន់ អាហារថ្ងៃត្រង់ និងធ្វើដំណើរដោយឥតគិតថ្លៃ រួមទាំងអាចបង្កើនទំនាក់ទំនងជាមួយយុវជនផ្សេងទៀត មានឱកាសស្វែងយល់បន្ថែមអំពីអនាម័យ បរិស្ថាន និងសុខភាព និងពង្រឹងបទពិសោធន៍ការងារជាក្រុម និងបទពិសោធន៍ដឹកនាំ។
ប្រសិនបើយុវជនមានបំណងចង់ចូលរួមសូមធ្វើការចុះឈ្មោះតាមរយៈ link https://forms.gle/iuMacaEivrrJNhXk7។ ជាក់ស្តែងកាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្មានទេសម្រាម-No Trash ក៏បានចូលរួមវេទិកាយុវជនថ្នាក់ជាតិឆ្នាំ ២០២៣ ដែលបានរៀបចំដោយង្គការតម្លាភាពកម្ពុជា សហការជាមួយ ក្រុមកាហ្វេនយោបាយ អង្គការអភិវឌ្ឍន៍ំសំលេងសហគមន៍ ដែលក្រុមគ្មានទេសម្រាម-No Trash ក៏ទទួលបានជ័យលាភីក្នុងការតាំងពិព័រណ៍ស្តង់គម្រោងផងដែរ៕