Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្មវិធី«ពិពណ៌រុក្ខជាតិ និងសួនច្បារភ្នំពេញ»លើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ កញ្ញា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Phnom Penh Houseplant Festival រៀបចំកម្មវិធី ពិពណ៌រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២ នៅទីតាំង Friends Futures Factory នៅថ្ងៃទី១៦ និង១៧ កញ្ញា ឆ្នាំ២០២៣ ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៧ ល្ងាច សម្រាប់អ្នកដែលស្រលាញ់ចូលចិត្តរុក្ខជាតិ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Phnom Penh Houseplant Festival

បើតាមគេហទំព័រហ្វេសប៊ុក Phnom Penh Houseplant Festival បានឱ្យដឹងថា ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២ ជាព្រឹត្តិការណ៍សាធារណៈមួយដែលត្រូវបានរៀបចំឡើងដើម្បីអ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជម្រុញលើកទឹកចិត្តសាធារណជនឲ្យយល់ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហរបៃតងក្នុងទីប្រជុំជន។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Phnom Penh Houseplant Festival

កម្មវិធីពិពណ៌រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២ រៀបចំឡើងដោយ Phnom Penh Houseplant Festival ក្រោមការគាំទ្រពី Friends Futures Factory ដែលនឹងរៀបចំឡើង តាមកាលបរិច្ឆេទនៅថ្ងៃទី ១៦ និង ១៧ ខែកញ្ញា ឆ្នាំ២០២៣។

យុវជនស្ម័គ្រចិត្តក្នុងការរៀបចំកម្មវិធី ពិពណ៌រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី២

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Phnom Penh Houseplant Festival

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងមានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អជាច្រើនប្រភេទដូចជា រុក្ខជាតិដំបងយក្ស ប្រទាល រុក្ខជាតិលម្អស្លឹក កេសកូល អ្នករៀបចំសួនច្បារ និងទេសភាព អ្នកលក់ផលិតផលកសិកម្ម ពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលាអំពីរុក្ខជាតិ និងការសម្ដែងពីសិល្បករជាច្រើននាក់។ ក្រៅពីនេះកម្មវិធីក៏មានជាតូបលក់ភេសជ្ជៈ ទឹកផ្លែឈើ កាហ្វេ ម្ហូបជាច្រើនមុខ និងផលិតផលដែលផលិតក្នុងស្រុក ដូចជាស្មូន សិល្បៈ គ្រឿងអលង្ការ ត្បូងជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង