Img 1426
Swift cc time

លូដាក់សំបកថ្នាំពុល២៩ទីតាំង ត្រូវបានតំឡើង ដើម្បីគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្ម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការជីវិតធម្មជាតិ

កំពត៖ អង្គការជីវិតធម្មជាតិ បានតំឡើងលូដាក់សំបកថ្នាំពុលគីមីកសិកម្មចំនួន២៩ទីតាំង នៅតាមវាលស្រែមិត្តក្រៀលជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិចំនួន៤ ដើម្បីឱ្យប្រជាជនពលរដ្ឋ ចូលរួមគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្មអោយបានត្រឹមត្រូវ និងកាត់បន្ថយសារធាតុពុលដែលសាយភាយចេញពីការប្រើប្រាស់ថ្នាំពុលគីមី។

អង្គការជីវិតធម្មជាតិ បានតំឡើងលូដាក់សំបកថ្នាំពុលគីមីកសិកម្មចំនួន២៩ទីតាំង នៅភូមិកោះចំការ កោះត្នោត ព្រះទ្រហឹង និងជ្រេស ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត និងធ្វើការប្រមូលជារៀងរាល់ពីរដងក្នុងមួយឆ្នាំ។ ការតំឡើងលូ នេះ គោលបំណងឱ្យពលរដ្ឋ ចូលរួមគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្មអោយបានត្រឹមត្រូវ និងកាត់បន្ថយសារធាតុពុលដែលសាយភាយចេញពីការប្រើប្រាស់ថ្នាំពុលគីមី ដល់ជីវៈចម្រុះ តំបន់ដីសើម និងសុខភាពប្រជាជន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ សីហា កន្លងទៅ អង្គការជីវិតធម្មជាតិ សហគមន៍ និងមន្រ្តីគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីង បានចុះប្រមូលសំបកថ្នាំពុលគីមីកសិកម្ម នៅតាមលូនីមួយៗជុំវិញតំបន់ការពារ។ ក្នុងនោះប្រមូលបានសំបកកំប៉ុងសរុបចំនួន១៤៧៩ និង១៤២៦កញ្ចប់៕

រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ
រូបភាព៖ អង្គការជីវិតធម្មជាតិ


Khcct banner

អត្ថបទទាក់ទង