Cctime 6monthsfree desktop
Cc times  web banner kh (2)

សត្វស្លាបកម្រ៣ប្រភេទ បង្ហាញវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ សត្វស្លាប ប្រភេទត្រយងខ្លួនរលោង ឬក្ងខ្លួនរលោង ប្រភេទខ្វែកសមុទ្រកន្ទុយខ្មៅ និងប្រភេទរនាលពណ៌ កាលពីពេលថ្មីៗនេះ ត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអន្លង់ព្រីង។ ប្រភេទសត្វស្លាបទាំងនេះ កម្រនឹងមករកចំណីក្នុងតំបន់នេះ។ ការមានវត្តមានសត្វនេះ នៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស អង្គការអភិរក្សដៃគូ និងជាពិសេសអាជ្ញាធរស្រុកកំពង់ត្រាច ធ្វើឱ្យតំបន់ការពារទេសភាពអន្លងព្រីងមានសុវត្ថិភាពចំពោះសត្វ និងការអភិរក្ស។

ទីជម្រករបស់ ត្រយងខ្លួនរលោង ឬក្ងខ្លួនរលោង គឺនៅតំបន់វាលភក់ ព្រៃលិចទឹក និងភាគច្រើនមានវត្តមាននៅតំបន់បឹងទន្លេសាប ហើយចំណាត់ថ្នាក់ស្ថានភាពអភិរក្សក្នុងបញ្ជីក្រហម IUCN ជាប្រភេទរងគ្រោះតិចតួច។ ខ្វែកសមុទ្រកន្ទុយខ្មៅ ស្ថិតនៅក្នុងថ្នាក់ស្ថានភាពអភិរក្សក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតទទួលរងការគំរាមកំហែង។ ចំណែកឯសត្វរនាលពណ៌ ចំណាត់ថ្នាក់ស្ថានភាពអភិរក្ស ក្នុងបញ្ជីក្រហម IUCN ជាប្រភេទរងគ្រោះតិចតួច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង