ចិន៖ Adora Magic City ដែលជាកប៉ាល់ទេសចរណ៍ដែលសាងសង់ក្នុងស្រុកដំបូងគេរបស់ប្រទេសចិន ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាពសម្រាប់អ្នកដំណើរ ខណៈដែលអ្នករចនាបានបង្កើតបន្ទប់ដែលផ្តល់នូវបរិយាកាសកក់ក្ដៅ និងធំទូលាយដោយកប៉ាល់យក្សនេះអាចផ្ទុកអ្នកដំណើរបានជាង ៦ពាន់នាក់។
កប៉ាល់ Ada Modu រឺកប៉ាល់ដែលតំណាងឲ្យទីក្រុងសៀងហៃនេះ បានចាប់ផ្តើមការសាកល្បងសមុទ្រលើកទីពីរកាលពីថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងត្រឡប់ទៅកំពង់ផែដើមវិញនាសប្តាហ៍នេះ។កប៉ាល់នេះមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមា ៥,២៤៦ នាក់ មានបន្ទប់ចំនួន ២,១២៥។
លោក Wang Dongming ប្រធានក្រុមវិស្វកម្មទីពីរនៃនាយកដ្ឋានមហាផ្ទៃនៅ Shanghai Waigaoqiao Shipbuilding Co, Ltd ដែលបានសាងសង់កប៉ាល់នេះបានអះអាងកប៉ាល់យក្សនេះមានប្រវែង ៣២៣.៦ ម៉ែត្រ ទទឹង ៣៧.២ ម៉ែត្រ និងកម្ពស់ ៧២ ម៉ែត្រ ដែលស្មើនឹងអគារលំនៅដ្ឋាន ២៥ ជាន់ ថវិការសាងសង់ចំណាយអស់ជាង ១ពាន់លាន់ដុល្លារអាម៉េរិក។
លោក Wang អះអាងថាក្នុងបន្ទប់នីមួយៗមានគ្រែគេងពីរហើយមានកញ្ចក់ដែលអាចធ្វើឲ្យអ្នកដំណើរស្រស់ស្រូបយកខ្យល់អាកាស និងបិរិយាកាសតាមផ្លូវទឹកបានយ៉ាងរីករាយជាទីបំផុត ក្រៅពីនេះកប៉ាល់យក្សនេះក៏បំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលមិនចាំបាច់បារម្ភអំពីបញ្ហាសុវត្ថិភាពកំឡុងពេលធ្វើដំណើរឡើយ៕