
ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ និតខេត្តមណ្ឌលគិរី បានស្រាវជ្រាវរកឃើញទំនិញខូចគុណភាពពីលើទីផ្សារបានចំនួន ២៣៦.៤៣គីឡូក្រាម និងទឹកត្រីដែលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសត្រឹមត្រូវចំនួន ២០,០៩២,២០០លីត្រ។
បើតាមសេចក្ដីប្រកាស នាថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តឧត្តរមានជ័យ និតខេត្តមណ្ឌលគិរី បានស្រាវជ្រាវរកឃើញទំនិញខូចគុណភាពពីលើទីផ្សារបានចំនួន ២៣៦.៤៣គីឡូក្រាម និងទឹកត្រីដែលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសត្រឹមត្រូវចំនួន ២០,០៩២,២០០លីត្រ។ ទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងពិន័យអន្តរការណ៍ចំពោះម្ចាស់ទំនិញផងដែរ។
សេចក្ដីប្រកាសបញ្ជាក់ថា បុគ្គលធ្វើធុរកិច្ចគ្រប់ប្រភេទដែលធ្វើអាជីវកម្មមិនថាតូចឬធំត្រូវតែមានភាពសុចរិតក្នុងអាជីវកម្មរបស់ខ្លួនតាមរយៈលក់សេវាកម្ម និងទំនិញមានអនុលោមភាពជូនអ្នកប្រើប្រាស់ បើពុំដូច្នោះទេ នឹងរងការពិន័យពីមន្រ្តីមានសមត្ថកិច្ច៕




