Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងអប់រំនិងគ្រឹះស្ថានពហុសិក្សា ចុះ MOU ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ និងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១១ កញ្ញា បានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ ដែលផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ ការបង្រៀនខាងផ្នែកវិធីសាស្ត្រនៃការបង្រៀន បច្ចេកវិទ្យា ការបណ្តុះបណ្តាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងការបណ្ដុះបណ្តាលសិស្សជាដើម។

ក្រសួងអប់រំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងគ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន ក្នុងទីក្រុងបាម៉ាកូ ប្រទេសម៉ាលី។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងភាគីទាំងពីរ ដែលផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ ការបង្រៀនខាងផ្នែកវិធីសាស្ត្រនៃការបង្រៀន បច្ចេកវិទ្យា ការបណ្តុះបណ្តាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងការបណ្ដុះបណ្តាលសិស្សជាដើម។

សូមបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ ប្រទេសម៉ាលី។ សាលានោះត្រូវបានឱ្យឈ្មោះថា គ្រឹះស្ថានពហុសិក្សា សម្ដេច ហ៊ុន សែន (Samdech Hun Sen School Complex)៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង