ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំការប្រកួតផលិតរឿងខ្លី សម្រាប់សិស្សវិទ្យាល័យដែលកំពុងរៀននៅថ្នាក់ទី១០ និងទី១១ ក្នុងការប្រកួត ដោយឈប់ទទួលពាក្យត្រឹមថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។
បើតាមគេហទំព័ររបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ការដាក់ពាក្យការប្រកួតផលិតរឿងខ្លីនេះត្រូវបានបើកដាក់ពាក្យសម្រាប់សិស្សវិទ្យាល័យដែលកំពុងសិក្សាថ្នាក់ទី១១ និងទី១២ នៅក្នុង «ការប្រកួតវត្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១២» នឹងផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ដើម្បីអាចដាក់ពាក្យ បានយុវជនអាចចូលទៅកាន់តំណភ្ជាប់សម្រាប់ព័ត៌មានលម្អិត https://www.kh.emb-japan.go.jp/itpr_en/00_000145.html ៕