
កំពង់ចាម៖ គ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ចំនួន ១៥រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ វគ្គបណ្ដុះបណ្ដាល នេះ រៀបចំដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ សហការជាមួយអង្គការ DW Akademie។
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ សហការជាមួយអង្គការ DW Akademie រៀបចំវគ្គបណ្ដុះបណ្ដាលតាមបែបចម្រុះស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (MIL) ដល់គ្រូឧទ្ទេសនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលមានសិក្ខាកាមចូលរួមចំនួន១៥នាក់ ទទួលបានការបណ្ដុះបណ្ដាលតាមអនឡាញ និងជួបផ្ទាល់។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ វគ្គបណ្ដុះបណ្ដាល MIL បានបណ្ដុះបណ្ដាលគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីអាចបណ្ដុះបណ្ដាលបន្តជូនដល់គរុសិស្ស គរុនិស្សិត ដែលអនាគតនឹងក្លាយជាគ្រូបង្រៀន ដែលនេះជាយន្តការនៃការពង្រីកចំណេះដឹងផ្នែក MIL ក្នុងវិស័យអប់រំកាន់តែទូលំទូលាយ៕


