.png?1694339118)
ភ្នំពេញ៖ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា - Cambodia Birds Nest Business Forum» នៅថ្ងៃទី២៤ - ២៥ តុលា នៅសាលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។ វេទិកាធុរកិច្ចនេះ នឹងមានការចូលរួមពីអាជីវករអភិរក្សសត្វត្រចៀកកាំផ្ទាល់ និងពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកាំដើម្បីធ្វើការកែច្នៃ ចំនួន១០ប្រទេស។
វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា នឹងត្រូវរៀបចំនៅខែតុលាខាមុខនេះ ដោយមានការចូលរួមពីអាជីវករអភិរក្សសត្វត្រចៀកកាំផ្ទាល់ និងពាណិជ្ជករ មកពីបណ្តាប្រទេសដែលនាំចូលសំបុកត្រចៀកកាំដើម្បីធ្វើការកែច្នៃ ដូចជា៖ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ថៃ, មីយ៉ាន់ម៉ា, សធារណៈរដ្ឋប្រជាមានិតចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់ និងប្រទេសសឹង្ហបុរី។
ជាមួយគ្នានោះ ព្រឹត្តិការណ៍នេះមានសកម្មភាពសកម្មសំខាន់ៗ ដូចជា ការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផល ពាក់ព័ន្ធនឹងសំបុកត្រចៀកកាំរបស់អាជីវករ-ពាណិជ្ជករកម្ពុជា និងអាជីវករ-ពាណិជ្ជករបរទេស ការដេញថ្លៃសំបុក ត្រចៀកកាំ, ជំនួបធុរកិច្ចរវាងអាជីវករ-ពាណិជ្ជករកម្ពុជា និងអាជីវករ-ពាណិជ្ជករមកពីបណ្ដាប្រទេសដែលបានចូលរួម កម្មវិធីរាត្រីសមោសរ និងសកម្មភាពពាក់ព័ន្ធដទៃទៀត៕