ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រារព្ធខួបលើកទី៧៥នៃការបង្កើតការទូតរវាងប្រទេសចិន រុស្សី និងកូរ៉េខាងជើង ជាមួយនឹងការដង្ហែរក្បួនបង្អួតសាច់ដុំនាវាដើរដោយថាមពលនុយក្លេអ៊ែរ ដែលលោកបានប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិន និងរុស្ស៊ី។ ព្រឹត្តិការណ៍ដែលចូលរួមដោយមន្ត្រីជាន់ខ្ពស់ចិន និងរុស្ស៊ីមួយចំនួនបានបង្ហាញ "កងកម្លាំងទាហានប៉ារ៉ា" របស់ទីក្រុងព្យុងយ៉ាង។ មេដឹកនាំកូរ៉េខាងជើង លោកគីម បានសង្កេតមើលក្បួនដង្ហែនៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ហើយបានជួបពិភាក្សាជាមួយគណៈប្រតិភូចិនដែលកំពុងបំពេញទស្សនកិច្ច ដឹកនាំដោយលោក Liu Guozhong អនុប្រធានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន។
ការមកដល់របស់លោក Liu កាលពីថ្ងៃសុក្រ បានបង្ហាញពីការបន្តបើកទ្វារឡើងវិញរបស់ទីក្រុងព្យុងយ៉ាង នៃព្រំដែនដែលត្រូវបានបិទចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ក្រុមចម្រៀង និងរាំរបស់យោធារុស្ស៊ី បានមកដល់ទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធពិធីដោយក្នុងនោះក៏មានអ្នកការទូតរុស្ស៊ីក៏បានចូលរួមផងដែរ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើលិខិតមួយដោយបង្ហាញឆន្ទៈរបស់លោកក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកម្រិតការងារជាមួយកូរ៉េខាងជើង។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក គីម ដោយនិយាយថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគី ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។
លោក គីមជុងអ៊ុន បានសង្កេតមើលក្បួនដង្ហែរ "ទីលានពោរពេញដោយក្តីរំភើប អ្នកចូលរួមទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុតចំពោះលោក គីម ជុងអ៊ុន ដែលជាអ្នកស្នេហាជាតិរបស់កូរ៉េខាងជើង និងជាមេបញ្ជាការដែលមានឆន្ទៈដែលតែងតែទទួលបានជ័យជម្នះ។
ព្រឹត្តិការណ៍កាលពីថ្ងៃសុក្រគឺជាលើកទីបីហើយដែលរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរបានធ្វើព្យុហយាត្រានៅឆ្នាំនេះ ដោយថ្មីៗនេះ ក្បួនដង្ហែរយោធាដែលបង្ហាញពីអាវុធទំនើបបំផុតរបស់ប្រទេសកូរ៉េខាងជើង ធ្វើឡើងនៅចុងខែកក្កដា ដើម្បីរំលឹកដល់ការចុះហត្ថលេខាលើបទឈប់បាញ់ដែលបានបញ្ចប់អរិភាពនៅក្នុង ឆ្នាំ ១៩៥០-៥៣ សង្គ្រាមកូរ៉េ។
ដំណើរទស្សនកិច្ចរបស់ចិន និងរុស្សី កើតមានឡើងនៅពេលដែលមានការរំពឹងទុកថា លោក គីម ដែលកម្រនឹងចាកចេញពីប្រទេសរបស់ខ្លួន ហើយមិនបានធ្វើដំណើរចាប់តាំងពីការរាតត្បាតនៃមេរោគឆ្លងបានចាប់ផ្តើមនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសព្វាវុធ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រុស្សីនាពេលខាងមុខនេះ។ លោក គីម ទំនងជានឹងធ្វើដំណើរតាមរថភ្លើងនៅចុងខែនេះទៅកាន់ទីក្រុង Vladivostok ដើម្បីជួបជាមួយលោក ពូទីន នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី មិនឆ្ងាយពីប្រទេសកូរ៉េខាងជើង៕