Img 1426
Swift cc time

វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ផ្ដល់ការសិក្សាពិសេសដល់សិស្សគថ្លង់ និងពិការភ្នែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ផ្ដល់ការសិក្សាពិសេសដល់សិស្សមានពិការភាព ដូចជាគថ្លង់ និងពិការភ្នែក ចាប់ពីមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ កម្មវិធីសិក្សា នៅទីនោះគឺស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។

វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ផ្ដល់ការសិក្សាពិសេសដល់សិស្សដែលមានបញ្ហាមួយចំនួន ដូចជាគថ្លង់ និងពិការភ្នែកជាដើម។ ការបង្រៀននៅសាលានេះ គឺចាប់ផ្ដើមពីកម្រិត មត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ កម្មវិធីសិក្សា ក៏ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។ បន្ថែមពីពីនេះទៀត នៅក្នុងកម្មវិធីសិក្សា សាលាបានបញ្ជូលនូវសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ។

សូមបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រសួងអប់រំ នៅខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ការអប់រំនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលរ៉ាប់រងរាល់ចំណាយក្នុងដំណើរការរបស់សាលារៀនទាំងស្រុង ក្នុងនោះរាប់បញ្ចូលការផ្ដល់អាហារដល់សិស្ស ៣ពេលក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព អនាម័យ ការផ្គត់ផ្គង់ទឹក អគ្គិសនី សម្ភារសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។ ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ ក៏មានសាលាអប់រំពិសេសផ្សេងទៀត ដូចជា សាលាអប់រំពិសេសនៅខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ជាដើម៕


Khcct banner

អត្ថបទទាក់ទង