Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក វ៉ាត់ ចំរើន ស្នើរដ្ឋាភិបាលថ្មី សុំអាហារូបករណ៍ពីប្រទេសជឿនលឿនឱ្យមន្ដ្រីកីឡា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន កាលពីថ្ងៃទី៧ កញ្ញា បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា ថា លោកបានជួបជាមួយ សម្ដេច ហ៊ុន ម៉ាណែត ដើម្បីសុំឲ្យជួយស្នើសុំទៅប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ច និងកីឡា ដែលសម្ដេច បានអញ្ជើញទៅក្នុងដំណើរបេសកកម្មផ្លូវរដ្ឋឲ្យជួយស្វែងរកអាហារូបករណ៍ពីប្រទេសទាំងនោះ ដើម្បីឲ្យមន្ដ្រីកីឡារបស់កម្ពុជាបានទៅសិក្សាបន្ថែម។

ថ្លែងក្នុងពិធីនេះលោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ការអនុវត្ដការងារជាក់ស្ដែងរបស់អគ្គនាយកដ្ឋានកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ ត្រូវធ្វើឲ្យមានលទ្ធផលប្រែប្រួលច្បាស់លាស់ ព្រោះការអប់រំកាយ និងកីឡា គឺជាវិស័យប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ។ ដើម្បីទទួលបានកំណើនលទ្ធផលការងារក្នុងវិស័យអប់រំកាយ និងកីឡាច្បាស់លាស់ គឺត្រូវផ្ដើមចេញពីប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ប្រើធនធានមនុស្សឲ្យត្រូវកន្លែង ហើយបន្ដបណ្ដុះធនធានកីឡាថ្មីៗឲ្យច្រើន។

ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន បង្ហើបថាលោកបានជួបជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំឲ្យជួយស្នើសុំទៅប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ច និងកីឡាដែលសម្ដេច បានអញ្ជើញទៅក្នុងដំណើរបេសកកម្មផ្លូវរដ្ឋឲ្យជួយស្វែងរកអាហារូបករណ៍ពីប្រទេសទាំងនោះ ដើម្បីឱ្យមន្ដ្រីកីឡារបស់កម្ពុជាបានទៅសិក្សាបន្ថែម។

លោក វ៉ាត់ ចំរើន បានបន្ដថា នៅក្នុងអាណត្ដិទី៧ រដ្ឋាភិបាល បានដាក់គោលនយោបាយ និងតាមដានការអនុវត្ដការងារអប់រំកាយ និងកីឡា យ៉ាងម៉ឺងម៉ាត់ ដោយសើររើលើការគ្រប់គ្រង និងដឹកនាំរបស់នាយកដ្ឋាននីមួយៗ ក្នុងគោលដៅធ្វើឲ្យមានប្រសិទ្ធភាពការងារខ្ពស់ ច្បាស់លាស់ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះមន្ដ្រីគ្រប់រូប ត្រូវប្រឹងប្រែង មិនដំអក់ ឬចាំមើលបំណាំគ្នាឡើយ ដោយរក្សាពាក្យស្លោកថា «ក្មេងមានកម្លាំង ចាស់ដឹងផ្លូវ»៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង