Cctime 6monthsfree desktop
Cc times  web banner kh (2)

និស្សិតកម្ពុជា២រូប ជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ២រូប បានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ចាប់ពីឆ្នាំ ២០២៤។ 

និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ២រូប បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាប្រទេសជប៉ុន រួមមាន លោក គួច ស៊ូលីដូ ជានិស្សិតឆ្នាំទី២ និង កញ្ញា សាន ប៊ុណ្ណាសារ៉ាណេ ជានិស្សិតកំពុងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពួកគេ នឹងសិក្សា ថ្នាក់វេជ្ជបណ្ឌិត រយៈពេល៦ឆ្នាំ នៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW)។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានផ្តល់នូវកាលានុវត្តភាពដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលចំនួន ១៩ រូប ទទួលអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតរយៈពេល៦ឆ្នាំទៅសិក្សានៅ IUHW ប្រទេសជប៉ុន៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង