681 ezgif.com resize
Swift cc time

ក្រសួងអប់រំ និងក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន ផ្តួចផ្តើមបង្កើតកម្មវិធី «សុខភាពយុវជន»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន និងក្រសួងអប់រំ ដែលគម្រោងនេះអនុវត្តដោយបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងរាជរដ្ឋាភិបាលជប៉ុន។

រូបភាពកំឡុងពេលសម្ពោធកម្មវិធី «សុខភាពយុវជន»
ប្រភពរូបភាព៖ ក្រសួងអប់រំ

បើតាមការផ្សព្វផ្សាយជាសាធារណៈរបស់ក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងអប់រំ បានធ្វើការសម្ពោធឱ្យប្រើប្រាស់កម្មវិធី «សុខភាពយុវជន» ជាផ្លូវការ តាំងពីថ្ងៃទី ២៨ មីនា ឆ្នាំ២០២៣ មកម្ល៉េះ ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់កុមារ ប្អូនៗវ័យជំទង់ និងយុវជនខ្មែរ ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួនពាក់ព័ន្ធនឹងសុខភាព តាមរយៈការស្តាប់ ការអាន និងការមើលវីដេអូផ្សេងៗនៅក្នុងកម្មវិធីនេះ។

រូបភាពកំឡុងពេលសម្ពោធកម្មវិធី «សុខភាពយុវជន» 
ប្រភពរូបភាព៖ ក្រសួងអប់រំ

ដោយយោងទៅតាមក្រសួងអប់រំ កម្មវិធី «សុខភាពយុវជន» ផ្តល់នូវព័ត៌មានជាក់លាក់ តំណភ្ជាប់ទៅកាន់សេវាពិគ្រោះយោបល់ និងបណ្តាញទូរស័ព្ទជំនួយ និងពិគ្រោះយោបល់ដោយផ្ទាល់ និងឥតគិតថ្លៃ និងសេវាចាំបាច់នានា ដែលអាចជឿទុកចិត្តបានដូចជា៖

១- សេវាព័ត៌មាន និងសេវាសុខភាពបន្តពូជ

២- ការអប់រំសុខភាពផ្លូវភេទ

៣- យេនឌ័រ សុខភាពផ្លូវចិត្ត និងជំនួយគាំទ្រសុខភាពផ្លូវចិត្ត

៤- វីដេអូអប់រំកម្សាន្ត

ដើម្បីអាចទាញយកកម្មវិធីខាងលើ យុវជនអាចចុចតាមតំណភ្ជាប់ https://apple.co/3Cagf6G (IOS) ឬ https://bit.ly/3Ek744T ( android) ឬ ចូលទៅកាន់ Appstore ឬ Playstore ហើយវាយពាក្យ Youth Health App។

ប្រភពរូបភាព៖ ក្រសួងអប់រំ


គូរបញ្ជាក់ផងដែរថា កម្មវិធីក្នុងទូរស័ព្ទដៃ «សុខភាពយុវជន» ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាអភិវឌ្ឍយុវជន និងក្រសួងអប់រំ ដែលមានការចូលរួមពីបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា និងអ៊ែបវិស្វករ Kawsang Co., Ltd ដែលជាផលិតផលរួមគ្នាក្រោមកម្មវិធីដែលគាំទ្រដោយ UNFPA និងរាជរដ្ឋាភិបាលជប៉ុន៕

Khcct banner

អត្ថបទទាក់ទង