Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

កម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងលើការផ្សព្វផ្សាយព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងព័ត៌មាន

ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាន។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី០៦កញ្ញា នៅទីស្តីការក្រសួងព័ត៌មាន។

ភាគីទាំងពីរ បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ជាមួយទូរទស្សន៍ជាតិរបស់ឥណ្ឌា។

ក្នុងកិច្ចពិភាក្សាការងារនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាពីកិច្ចការងារអាទិភាពមួយចំនួន របស់ក្រសួងព័ត៌មានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដោយក្នុងនោះគឺការធ្វើទំនើបកម្មស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវលិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងសំដៅសម្រេចឲ្យបាននូវចក្ខុវិស័យធ្វើឲ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម មានគុណភាព និងប្រសិទ្ធភាព។

រូបភាព៖ ក្រសួងព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើឲ្យភាគីឥណ្ឌាជួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាលធនធានមនុស្សរបស់មន្ត្រីក្រសួងព័ត៌មាន លើផ្នែកជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយរៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងការធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពល្អ និងងាយស្រួលស្វែងរក។

ជាការឆ្លើយតប លោកស្រីDevyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងធ្វើការពិនិត្យជាមួយផ្នែកពាក់ពន្ធ័នានា ក្នុងការជួយរៀបចំប្រពន្ធ័ឌីជីថលដែលមានភាពងាយ ស្រួលគ្រប់គ្រង មានសុវត្ថិភាព ធានាគុណភាពល្អ នូវរាល់ហ្វីលរូបថតឯកសារសំខាន់ៗរបស់កម្ពុជា តាំងពីមុនៗមក។

តាមរយៈកិច្ចការងារនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញទៅពិនិត្យមើលផ្ទាល់ ដល់កន្លែងការិយាល័យ ថែរក្សាហ្វីល និងឯកសាររូបថត ស្ថិតនៅអគារ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដែលបានរក្សាទុកទៅដោយរូបថតចាស់ៗ តាំងពីឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្ន ជាង២០ម៉ឺន ហ្វីលរូបថត៕

រូបភាព៖ ក្រសួងព័ត៌មាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង