Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋបាលក្រុងភ្នំពេញ ចាប់ផ្តើមសាកល្បងការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ កញ្ញា បានចេញសេក្ដីប្រកាសពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបានតាមប្រព័ន្ធអនឡាញ(Online) ចាប់ពីថ្ងៃនេះតទៅ។ ហើយការដាក់ឱ្យដំណើរការសេវារដ្ឋបាលតាមអនឡាញនេះ ដើម្បីមានភាពឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលារបស់ពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់ដំណើរការសាកល្បងនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ នឹងធ្វើឡើងនៅក្នុងវិស័យចំនួន៤ រួមមាន វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

ចំពោះការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នៅតែអាចទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញបាន ដូចដើម ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង