មីយ៉ាន់ម៉ា៖ មេដឹកនាំបណ្តាប្រទេសអាស៊ាន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តអំពើហឹង្សាក្នុងប្រទេសមីយ៉ានម៉ា ដោយបានបង្កឲ្យមានការបង្ហូរឈាមនិងសម្លាប់ពលរដ្ឋក្នុងប្រទេសអស់ជាច្រើនពាន់នាក់ក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក៩ប្រទេស កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ដូនេស៊ី ក្នុងកិច្ចប្រជុំនេះប្រមុខមេដឹកនាំអាស៊ានក៏បានអំពាវនាវឲ្យរបរយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អ៊ុងសានសូជី និងបញ្ឈប់ហិង្សាក្នុងប្រទេសរបស់ខ្លួនជាបន្ទាន់។
យោងតាមសេចក្តីថ្លែងការណ៍របស់អាស៊ាន បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ជាពិសេស និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សា និងបញ្ឈប់ការវាយប្រហារជាគោលដៅលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ជាដើម»។ បណ្ដាលមេដឹកនាំអាស៊ាន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សាដែលនៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃពុធ នៅក្នុង Global New Light of Myanmar ក្រសួងការបរទេសបានច្រានចោលសេចក្តីថ្លែងការណ៍របស់អាស៊ានហើយចាត់ទុកការថ្លែងការណ៍របស់អាស៊ានគ្មានភាត្រឹមត្រូវ និងលំអៀងជាទីបំផុត។
គួរបញ្ជាក់ថាមេដឹកនាំអាស៊ាន បានសម្រេចចិត្តមិនត្រូវបានអនុញ្ញាតឲ្យមីយ៉ាន់ម៉ាធ្វើជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ទេ ប៉ុន្តែមេដឹកនាំក្នុងខាងលើបានព្រមព្រៀងគ្នាថា ហ្វីលីពីននឹងកាន់តួនាទីនេះនៅឆ្នាំ២០២៦ ជំនួសវិញ៕