Cctimesw1140xh150cm copy

ក្រសួងអប់រំជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ នាថ្ងៃទី៦ កញ្ញា នេះ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២២នាក់ ក្នុងចំណោមនិស្សិតជ័យលាភីចំនួន ៣៦នាក់ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងត្រូវចេញទៅបន្តការសិក្សាលើជំនាញផ្សេងៗ នៅតាមបណ្ដាគ្រឹះស្ថានសិក្សាសាធារណៈរបស់សហព័ន្ធរុស្ស៊ី។

លោក អ៊ុម រម្យណី បានផ្ដល់អនុសាសន៍មួយចំនួន ជាគន្លឹះឱ្យនិស្សិតកម្ពុជា ឈានទៅទទួលបានជោគជ័យក្នុងការសិក្សារួមមាន កត្តាបុគ្គលត្រូវមានការប្ដេជ្ញា តស៊ូ ព្យាយាមរៀនសូត្រ និងអនុវត្តឱ្យបានច្រើន ត្រូវមានសីលធម៌ សុជីវធម៌ និងមានទំនាក់ទំនងល្អ ព្រមទាំងកត្តារបបអាហារូបត្ថម្ភ និងការថែទាំសុខភាព។

លោក អ៊ុម រម្យណី បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ក្នុងកំឡុងពេលសិក្សានៅបរទេស ដើម្បីទទួលបានចំណេះដឹងគ្រប់ជ្រុងជ្រោយ ហើយវិលត្រឡប់មកមាតុភូមិវិញប្រកបដោយមោទកភាពដល់ក្រុមគ្រួសារ និងជាធនធានមនុស្សពូកែៗ សម្រាប់ចូលរួមកសាងកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង