681 ezgif.com resize
Swift cc time

ព្យុះទីហ្វុង «Haikui»បង្ខំឲ្យពលរដ្ឋចិនជាច្រើនម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ប៉េកាំង៖ ភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់ពីភាគអាគ្នេយ៍នៃប្រទេសចិនកាលពីថ្ងៃអង្គារ៍ បាននាំមកនូវទឹកជំនន់យ៉ាងខ្លាំង ដោយបង្ខំឱ្យទីក្រុងនានាក្នុងខេត្ត Fujian បញ្ឈប់សេវាកម្មរថភ្លើងក្រោមដី បិទសាលារៀន និងជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីទីក្រុង។ មន្ត្រីឧតុនិយម បានព្រមានថា ភ្លៀងខ្លាំងបានបំបែកកំណត់ត្រារយៈពេល ១២ ឆ្នាំ នៅក្នុងខេត្ត Fuzhou ដោយបានជំរុញឱ្យអាងស្តុកទឹកចំនួន ៤៩ ក្នុងក្រុងបានកើនឡើងលើសកម្រិតធម្មតា។ ប្រជាជនចិនជាង ៣៦,០០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្ដាច់។ ចំណែកដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង ៤,១៩៥ ហិកតារងនូវការជន់លិច ដែលបណ្តាលឱ្យមានការបាត់បង់ប្រាក់ប្រមាណជាង ៧៥ លានដុល្លារ។ ទឹកជំនន់បានជន់លិចតាមដងផ្លូវក្នុងទីក្រុង Fuzhou និងទីក្រុង Fuqing ដោយបានជនលិចទៅលើម៉ូតូ រថយន្ត ហាង និងផ្ទះល្វែង ព្រមទាំងបង្ករឲ្យមានការរអិលបាក់ដីផងដែរ។

អ្នកព្យាករណ៍ជាតិឧតុនិយមជាតិចិនបានឲ្យដឹងថាទីក្រុង Fuzhou បានទទួលរងនូវភ្លៀងធ្លាក់រហូតដល់ ៥៥៤ មីលីម៉ែត្រ កាលពីថ្ងៃអង្គារ នេះគឺជាកំណត់ត្រាមួយខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសចិន។បរិមាណនេះបានកើនឡើងលើសពីបរិមាណនៃព្យុះទីហ្វុង Doksuri នៅចុងខែកក្កដា។ មន្រ្តីជំនាញក្នុងតំបន់បានគូសបញ្ជាក់ថា ទឹកជំនន់បានវាយប្រហារទីក្រុងជាច្រើនក្នុងខេត្ត Fujian ដោយបង្ហាញពីភាពផុយស្រួយនៃការបង្ហូរទឹកនៅក្នុងទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធរងនូវការខូចខាត់ថែមទៀតផង។ ទីក្រុង Putian និង Quanzhou ស្ថិតក្នុងចំណោមទីក្រុងចំនួនប្រាំមួយ នៅក្នុង Fujian ដែលត្រូវបានគេរំពឹងថា នឹងប្រឈហានិភ័យដោយសារទឹកជំនន់ និងការរអិលបាក់ដី។ រដ្ឋាភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រៀមរៀបចំការជម្លៀសប្រជាជនចេញពីតំបន់ដែលរងគ្រោះចេញជាបន្ទាន់។ ហើយភ្លៀងត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃសុក្រ នៅភាគខាងត្បូងនៃខេត្ត ដែលបង្ករដោយព្យុះទីហ្វុង Haikui៕។

Khcct banner

អត្ថបទទាក់ទង