Cctimesw1140xh150cm copy

ចម្ការទំពាំងបាយជូរជាង៨០ហិកតា ត្រូវបានកសិករចិនកំពុងប្រមូលផល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទំពាំងបាយជូរចិន

ចិន៖ កសិករចិនជាច្រើននាក់កំពុងមមាញឹកក្នុងការប្រមូលផលផ្លែទំពាំងបាយជូរនៅតំបន់ស្វយ័ត Ningxia ភាគពាយ័ព្យប្រទេសចិន ដែលជាតំបន់ផលិតស្រាដ៏សំខាន់ក្នុងប្រទេស។ចម្ការទំពាំងបាយជូរទំហំ ៨០ ហិកតាក្នុងទីក្រុង Yinchuan កំពុងត្រូវបានកសិករក្នុងតំបន់នាំគ្នាប្រមូលផលសម្រាប់ការនាំចេញ និងយកចម្រាញ់ជាស្រាទំពាំងបាយជូរសម្រាប់លក់ក្នុងទីផ្សារអន្តរជាតិ។

កសិករចិនម្នាក់បានកត់សម្គាល់ពីការកើនឡើងនៃប្រាក់ចំណូលប្រចាំថ្ងៃខ្លួនស្របពេលដែលតម្លៃទំពាំងបាយជូរបច្ចុប្បន្នមានការកើនឡើងខ្លាំងខុសពីធម្មតា ដោយក្នុងមួយថ្ងៃកសិករអាចរកចំណូលពីការប្រមូលផលទំពាំងបាយជូរជាង ១៤ដុល្លារ ដែលជាចំណូលមួយខ្ពស់បំផុតសម្រាប់កសិករដែលប្ររបរដាំ និងប្រមូលផលទំពាំងបាយជូរ។ កសិកររូបនេះបន្ថែមថារដូវទំពាំងបាយជូរប្រមូលផលខ្លះរូបគេអាចរកចំណូលបានដល់ទៅ ២៧ដុល្លារអាម៉េរិកក្នុងមួយថ្ងៃប្រសិនបើតម្លៃទំពាំងបាយជូរមានការកើនឡើងខ្លាំងក្នុងទីផ្សារនាំចេញ។ចម្ការដាំទំពាំងបាយជូរនៅភាគខាងកើតនៃភ្នំ Helan មានផ្ទៃដីសរុបជាង ៣៩ម៉ឺន ហិកតានៅឆ្នាំនេះ ហើយត្រូវបានគេរំពឹងថានឹងផលិតស្រាបានច្រើនជាង ១៣០ លានដប៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង