Img 1426
Swift cc time

សម្ដេច ហ៊ុន សែន លាថ្នាក់ដឹកនាំអាស៊ានពីចម្ងាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣ នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី៥ កញ្ញា បានផ្ញើសារ លាថ្នាក់ដឹកនាំអាស៊ានពីចម្ងាយ ស្របពេលដែលសម្ដេច ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី។

សម្ដេច ហ៊ុន សែន បានផ្ញើសារ លាថ្នាក់ដឹកនាំអាស៊ាន ស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ កំពុងដំណើរការ នៅប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នេះ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ចូលរួមប្រជុំអាស៊ានលើកដំបូង ដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩។ នាពេលនោះសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ៕

សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី


Khcct banner

អត្ថបទទាក់ទង