
ព្រះសីហនុ៖ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី៤ កញ្ញា បានរកឃើញវត្ថុបុរាណជាច្រើន នៅក្នុងសំពៅបុរាណមួយ ក្នុងបាតសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ វត្ថុបុរាណទាំងអស់នោះ ត្រូវបានប្រគល់ជូនក្រសួងវប្បធម៌។
គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានប្រគល់វត្ថុបុរាណក្រឡភាជន៍ និងវត្ថុបុរាណផ្សេងៗ ជាច្រើនមុខទៀត ជូនក្រសួងវប្បធម៌យកទៅរក្សាទុកនៅមន្ទីរវប្បធម៌ ខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។ វត្ថុបុរាណទាំងនោះ ត្រូវបានកម្លាំងទីបញ្ជាការជួរមុខ ស្រង់យកចេញពីសំពៅបុរាណ ដែលលិចក្នុងទីតាំងភូមិសាស្ត្រ ចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ៕
.jpg?1693881503)


.jpg?1693881519)

.jpg?1693881535)



