Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

ជនជាតិអ៊ឺរ៉ុប៨រូប ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ខណៈពួកគេជួបគ្រោះថ្នាក់លិចទូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជនជាតិអ៊ឺរ៉ុប ៨រូប បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោងជាង៧យប់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ជនរងគ្រោះទាំង៨រូបនោះ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងនាំយកមដល់ដីគោកដោយសុវត្ថិភាព។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យថា នាថ្ងៃទី៤ កញ្ញា ភ្ញៀវទេសចរណ៍ជនជាតិអ៊ឺរ៉ុប ៨នាក់ បានជួលទូកឈើមួយគ្រឿងជិះទេសចរណ៍ស្ទួចត្រី តាមបណ្តាកោះ លុះមកដល់ល្ងាចថ្ងៃដដែលពួកគេក៏បានធ្វើដំណើរត្រឡប់មកវិញដល់ត្រង់ចំណុចខាងមុខកោះត្រេះ ស្រាប់តែម៉ាស៊ីនទូកបានខូចធ្វើឲ្យពួកគេទៅមុខលែងរួច ។

ស្របពេលនោះ អាកាសធាតុមិនអំណោយផល និងដូចអ្វីដែលក្រសួងធនធានទឹកនិងឧតុនិយមព្យាករណ៍ គឺមានភ្លៀងលាយឡំជាមួយខ្យល់កន្ក្រាក់ខ្លាំងនៅតំបន់សមុទ្រ និងបានបោកបក់ទូកនោះធ្វើឲ្យលិចចូលទៅក្នុងសមុទ្រតែម្តង ។ ភ្លាមៗនោះពួកគេក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ច បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ចេញទៅជួយសង្គ្រោះពួកគេទាន់ពេលវេលា និង ពុំមាននណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង