681 ezgif.com resize
Swift cc time

លោក ផូ ផល្លា ជិះកង់ចម្ងាយជាង៣ពាន់គីឡូ ដើម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ លោក ផូ ផល្លា

បារាំង៖ លោក ផូ ផល្លា ជាកូនខ្មែរម្នាក់ដែលបច្ចុប្បន្នលោករស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានបើកយុទ្ធននាការយុទ្ធនាការសប្បុរសធម៌មួយ ដែលជិះកង់ឆ្លងកាត់៨ប្រទេស ស្ថិតនៅក្នុងទ្វីអុីរ៉ុប ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជនជួយដល់មន្ទីពេទ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានបញ្ចប់កម្មវិធីជិះកង់របស់លោក រយៈពេល ៤១ថ្ងៃ ដែលឆ្លងកាត់ ៨ ប្រទេស ក្នុងតំបន់អឺរ៉ុប មានចម្ងាយ ៣.១០៤ គីឡូម៉ែត្រ។

លោក ផូ ផល្លា បានលើកឡើងថា «ការបើកយុទ្ធនាការសប្បុរសធម៌មួយ ដែលជិះកង់ឆ្លងកាត់៨ប្រទេស ស្ថិតនៅក្នុងទ្វីអុីរ៉ុប ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជនជួយដល់មន្ទីពេទ្យមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោកបានបញ្ចប់កម្មវិធីជិះកង់ ៤១ថ្ងៃ ឆ្លងកាត់ ៨ប្រទេស ក្នុងតំបន់អឺរ៉ុប ក្នុងចំងាយ ៣.១០៤ គម ដេីម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

លោក ផូ ផល្លា បានឆ្លងកាត់ឧបសគ្គជាច្រើន ត្រូវជិះកាត់ថ្ងៃក្តៅ កាត់ភ្លៀង ទាំងយប់ ទាំងថ្ងៃដោយឆ្លងកាត់ វាលស្រែ ព្រៃ ភ្នំ ស្ទឹង ទន្លេ សមុទ្រ ត្រូវជិះឡើង ចុះភ្នំ និងស្ថានភាពផ្លូវដ៏លំបាកផ្សេងៗ ពេលខ្លះកង់ខូច ដាច់ទឹក ឬក៏ត្រូវវង្វេងផ្លូវក៏មាន។ ប៉ុន្តែទោះបីជាយ៉ាងណា ទីបំផុតលោកបានមកដល់គោលដៅចុងក្រោយ គឺទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ជាមួយនិងកង់ដែលផលិតនៅប្រទេសកម្ពុជា។

លោកបន្ថែមថា កម្មវិធីជិះកង់រៃអង្គាសថវិកាជួយកុមារកម្ពុជានេះ គ្រោងបញ្ចប់ ត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែដោយនៅថ្ងៃទី៧-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស មានកម្មវិធីពិព័រណ៌ភូមិមុខម្ហូបអន្តរជាតិ International Village of Gastronomy នៅជាប់ Eiffel Tower លោក ផូ ផល្លាក៏បានសុំការអនុញ្ញាតពីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្តទទួលថវិកាបរិច្ចាគរបស់បងប្អូន ដែលទៅចូលរួមទស្សនាពិព័រណ៌ និងពិសារម្ហូបខ្មែរ និងទិញផលិតផលកសិកម្មខ្មែរជាច្រេីនទៀត នាឱកាសនោះរហូតដល់ថ្ងៃទី១០ កញ្ញា ២០២៣។ ចំពោះថវិកាដែលទទួលបានប្រចាំថ្ងៃដែលទទួលបាន ពីកម្មវិធីជិះកង់ ទាំងមូល មន្ទីរពេទ្យនឹងជម្រាបជូននៅថ្ងៃទី១១ កញ្ញា ២០២៣៕


Khcct banner

អត្ថបទទាក់ទង