ភ្នំពេញ៖ អង្គការ IYF ផ្តល់ឱកាសឲ្យនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ទៅបរទេសជាអ្នកស្ម័គ្រចិត្តជំនាន់ទី៩ (2023 OVERSEAS VOLUNTEER) រយៈពេល3ខែ ទៅ១ឆ្នាំ ចំនួន ៥០នាក់។
សិស្សនិស្សិត ដែលចូលរួមជាអ្នកស្ម័គ្រចិត្ត នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការងារស្ម័គ្រចិត្តនៅក្រៅប្រទេស, អនុវត្តជំនាញផ្ទាល់ខ្លួនដែលកំពុងសិក្សានៅសាកលវិទ្យាល័យ, រៀនពីស្មារតីភាពជាអ្នកដឹកនាំ និង Mind របស់ IYF, បង្កើនសមត្ថភាពភាសារបរទេស, ចេះពីរបៀបទំនាក់ទំនង ជាអន្តរជាតិ, ចេះរៀបចំកម្មវិធី និងរៀនពីការងារថ្មីៗ និង រៀនពីរបៀបដោះស្រាយបញ្ហាក្នុងជីវិត។
សិស្សនិស្សិតដែលចូលរួម ត្រូវមានអាយុចាប់ពី ១៨-៣០ឆ្នាំ ជាពិសេស អាចចូលរួម Workshop: Training នៅ IYF Center ពីថ្ងៃ២៤ កញ្ញា ដល់ថ្ងៃទី៨ តុលា មុនទៅក្រៅប្រទេស។ ជាមួយគ្នានោះ និស្សិតស្ម័គ្រចិត្តចំណាយថ្លៃសំបុត្រយន្តហោះ និងទិដ្ឋាការឆ្លងដែន( Visa) ដោយខ្លួនឯង។ ចំណែកការស្នាក់នៅ អាហារ និងចំណាយផ្សេងៗ នៅក្រៅប្រទេសអង្គការ IYF ជាអ្នកទទួលខុសត្រូវ។ ការចុះឈ្មោះជាអ្នកស្ម័គ្រចិត្តតាមលីង https://tinyurl.com/3s2d8yx5
សូមបញ្ជាក់ថា អង្គការ IYF ជាអង្គការយុវជនធំជាងគេលើពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង និងមានសាខា១០០ប្រទេស ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់យុវជនទូទាំងពិភពលោក៕