Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២។ ខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី ទទួលរងការខូចខាតខ្លាំង ដោយសារកត្តាអាយុកាលរបស់ថ្ម និងសត្វកណ្តៀរ បានពាំដីចេញពីគ្រឹះ បណ្តាលឱ្យមានរន្ធប្រហោងខាងក្រោម ដែលនាំទឹកភ្លៀងហូរជ្រាបចូលតាមចន្លោះថ្មទៅក្នុងគ្រឹះ បណ្តាលឱ្យគ្រឹះខ្សោយមិនរឹងមាំ និងទ្រេតស្រុត។

ដំណាក់កាលទី១ នៃការងារជួសជុល គឺសិក្សារូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វារ ប្រមូលព័ត៌មាន និងរៀបចំឯកសារ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុល ក្នុងនោះ មានការរុះរើថ្មចាប់ពីផ្នែកដំបូលរហូតដល់គ្រឹះ ត្រូវពង្រឹងគ្រឹះរួចហើយត្រូវរៀបចំផ្គុំថ្មទាំងនោះចូលតាមស្ថានភាពដើមវិញ ដោយប្រើបច្ចេកទេសដូចសម័យបុរាណ និងប្រើជំនួយគ្រឿងចក្រចាំបាច់មួយចំនួន។

កាលពីឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាធ្លាប់បានសិក្សាគ្រឹះ និងបានរកថ្មដែលរលុះធ្លាក់ ហើយការជួសជុលខ្លោងទ្វារប្រៀបធៀបដូចជារៀបប្រាសាទពីរនៅជិតគ្នា ហើយបញ្ចូលគ្នាតែ១ ដោយធ្នឹមភ្ជាប់គ្នារួចទើបរៀបថ្មមានមុខ៤ដាក់ពីលើ។

សូមបញ្ជាក់ថា ខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី ទទួលរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារកត្តាអាយុកាលរបស់ថ្ម ដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មចូលខឿន និងចូលក្នុងគ្រឹះ ជាហេតុធ្វើឱ្យថ្មរបើកគ្រេចចេញពីគ្នា។ បញ្ហាមួយទៀត គឺសត្វកណ្តៀរ បានពាំដីចេញពីគ្រឹះ បណ្តាលឱ្យមានរន្ធប្រហោងខាងក្រោម ដែលនាំទឹកភ្លៀងហូរជ្រាបចូលតាមចន្លោះថ្មទៅក្នុងគ្រឹះ បណ្តាលឱ្យគ្រឹះខ្សោយមិនរឹងមាំ និងទ្រេតស្រុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង