Cctimesw1140xh150cm copy

ចិនប្រារព្ធពិធីរំលឹកទិវារ«ជ័យជំនះនៃសង្រ្គាម»ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ចិន៖ ប្រជាជននៅទូទាំងប្រទេសចិន នៅថ្ងៃទី៣ កញ្ញា បានប្រារព្ធពិធីរំលឹកខួបទិវាជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនដែលប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែកញ្ញា ជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ១៩៤៥ មក ប្រជាជនចិនបានទទួលជ័យជម្នះដ៏អស្ចារ្យនៃសង្រ្គាមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនក្រោយបញ្ចប់សង្រ្គាមលោកលើកទី២។ សិស្សានុសិស្សនៅទីក្រុង Huai'an នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីដែលបានពលីជីវិតក្នុងកំឡុងសង្រ្គាមលោកលើកទី២។

សិស្សចិននៅទីក្រុង Shenyang (សិនយ៉ាង) នៃខេត្ត Liaoning (លីវនីង) ភាគឦសានប្រទេសចិន បាននិយាយថាខ្លួនពិតជាមានមោទនភាពដែលមានជាតិមាតុភូមិ និងប្រទេសជាតិដ៏រឹងមាំបែបនេះ សិស្សរូបនេះបន្តខ្លួនពិតជាមានមោទនភាពជាខ្លាំងដែលមានវីរបុរសរបស់ខ្លួនបានពលីដើម្បីជាតិ។ សម្រាប់សិស្សចិនរូបនេះនឹងប្ដេជ្ញាសិក្សាក្រែបយកចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌បន្ថែមទៀត អនុវត្តស្មារតីស្នេហាជាតិ របស់វីរបុរស ដែលបានរួមចំណែកជួយដល់មាតុភូមិ។ តាមរយៈការបង្ហាញពីវិរភាពរបស់បុព្វបុរសពួកគេនឹងចងចាំផ្នែកនៃប្រវត្តិសាស្ត្រនេះជានិច្ច។

ទាហាន និងសិស្សានុសិស្សក៏បានទៅទស្សនាសាលអនុស្សាវរីយ៍ដែលមានវត្ថុបុរាណ និងឯកសារវប្បធម៌ដ៏មានតម្លៃជាង៧០០លានដុល្លារ ដែលបង្ហាញពីសមរភូមិដ៏ស្វិតស្វាញដែលបានប្រយុទ្ធដោយកងទ័ពសម្ព័ន្ធមិត្តប្រឆាំងជាមួយទាហានជប៉ុន។

កងទ័ពសម្ព័ន្ធមិត្តចិនប្រឆាំងជប៉ុនភាគឦសាន គឺជាកងទ័ពវីរភាពក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ពួកគេបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅក្រោមលក្ខខណ្ឌដ៏លំបាកបំផុតក្នុងរយៈពេល ១៤ ឆ្នាំ ដោយបង្ហាញពីវីរភាព និងស្មារតីដ៏មុះមុតជាទីបំផុត។ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ១៩៣១ កងទ័ពជប៉ុនបានបំផ្ទុះផ្នែកមួយនៃផ្លូវរថភ្លើងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេនៅជិតទីក្រុង Shenyang ហើយបានចោទប្រកាន់កងទ័ពចិនថាជាអ្នកបានបំផ្លាញ ហើយបានយកជាលេសសម្រាប់ការបើកការវាយប្រហារទៅលើទាហានចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង