Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី ណែនាំឱ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈតម្លៃបច្ចុប្បន្នខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ អំពីតម្លៃធ្វើលិខិតឆ្លងដែន ខណៈប្រទេសកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ០៤ កញ្ញានេះ។

លោក ស សុខា បានលើកឡើងថា សូមមន្ដ្រីក្រោមឱវាទទាំងអស់ពិនិត្យឡើងវិញនូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមិមា វៀតណាម មានតម្លៃទៀប។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច។ ប៉ុន្ដែចំណែកកម្ពុជាតម្លៃហាក់ដូចមានភាពខ្ពស់ សូមឱ្យអង្គភាពពាក់ព័ន្ធ ពិនិត្យ ពិចារណា ហើយការងារនេះ យើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ។

លោក ស សុខា បានជំរុញដល់មន្ដ្រីក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កុំឱ្យពីមួយអាណត្តិ ទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែនមានការឡើងថ្លៃរហូត។ លោក ស សុខា បានណែនាំឱ្យមន្ដ្រីក្រោមឱវាទ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឱ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ធ្វើឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង