Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សំបុកសត្វក្រៀល ១សំបុកត្រូវបានរកឃើញជាថ្មី បន្ទាប់ពីរកឃើញលើកដំបូងកាលពី៣ឆ្នាំមុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ គម្រោងរេដបូក កែវសីមា

មណ្ឌលគិរី៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បានរកឃើញសំបុកសត្វក្រៀល ១សំបុក ជាថ្មីម្តងទៀតកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅ បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

សំបុកសត្វក្រៀល ១សំបុកត្រូវបានរកឃើញជាថ្មីម្តងទៀតកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ដោយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិស្រែអណ្តោល ដែលជាព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ តាមរយៈការពិនិត្យទៅលើសំបុក និងសំបកស៊ុតដែលបានញាស់ បានបង្ហាញអោយឃើញថា កូនសត្វក្រៀលចំនួន ២ក្បាល បានញាស់ចេញពីសំបុកដោយសុវត្ថិភាព។

រូបភាព៖ គម្រោងរេដបូក កែវសីមា

សត្វក្រៀលគឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក មានកម្ពស់ប្រហែល ១,៧០ ម៉ែត្រ មានទំងន់ប្រមាណ ៥-១២ គីឡូក្រាមសំរាប់សត្វក្រៀលពេញវ័យ។ សត្វក្រៀលចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា ពីខែឧសភា ដល់ខែតុលា និងធ្វើសំបុកពងកូននៅតាមវាលស្មៅធំៗដែលជាតំបន់ដីសើម ក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

សូមបញ្ជាក់ថា សត្វក្រៀលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីប្រហមរបស់អង្គការ IUCN និងកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការបំពុល ការរានដីធ្វើកសិកម្មនៅតំបន់ដីសើម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីជម្រក ចំនីអាហារ និងវត្តបន្តពូជរបស់សត្វប្រភេទនេះ៕

រូបភាព៖ គម្រោងរេដបូក កែវសីមា
រូបភាព៖ គម្រោងរេដបូក កែវសីមា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង