Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្គភាព៣រៀបចំវគ្គបណ្ដុះបណ្ដាល«ការរក្សាសុវត្ថិភាពនិងកិច្ចគាំពារកុមារក្នុងប្រព័ន្ធអប់រំ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មូលនិធិកុមារកម្ពុជា អង្គភាពការពារកុមារ (CPU) និងក្រុមហ៊ុន Encompass Safeguarding បានរៀបចំនូវវគ្គបណ្តុះបណ្តាល «ការរក្សាសុវត្ថិភាព និងកិច្ចគាំពារកុមារ ក្នុងប្រព័ន្ធអប់រំ» រយៈពេល២ថ្ងៃ ដើម្បីជួយទៅលើតម្រូវការក្នុងការយល់ដឹងលម្អិត អំពីតួនាទីរបស់អ្នកអប់រំ ក្នុងការគាំពារកុមារ។

នៅក្នុងវគ្គនណ្ដុះបណ្ដាលនេះ មានការចូលរួមដោយលោកស្រី Sian Jorgensen ជាមន្ត្រីជំនាញនិងមានបទពិសោធន៍ក្នុងការប្រឹក្សានិងបណ្តុះបណ្តាលអន្តរជាតិ ផ្នែករក្សាសុវត្ថិភាព និងមានបទពិសោធន៍ផ្នែកប្រឹក្សាសង្គមកិច្ច តំណាងអោយក្រុមហ៊ុន Encompass Safeguarding និងលោកស្រី Aylssa Cowell តំណាងក្រុមហ៊ុន 7North Education ជាមន្ត្រីជំនាញផ្នែកប្រឹក្សាសុខភាពផ្លូវចិត្តដែលមានបទពិសោធន៍ខ្ពស់ និងធ្លាប់សហការជាមួយសាលាអន្តរជាតិជាច្រើននៅចក្រភពអង់គ្លេស។

អ្នកជំនាញទាំង២នាក់ បានធ្វើដំណើរមកកម្ពុជាដើម្បីផ្តល់ជាការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង, ការគាំទ្រដល់លោកគ្រូ អ្នកគ្រូនៃសាលាអន្តរជាតិ និងសាលាផ្សេងៗក្នុងតំបន់ អំពីសារៈសំខាន់ក្នុងការកំណត់ហានិភ័យ និងបង្កើតនីតិវិធីក្នុងការឆ្លើយតបចំពោះអំពើបៀតបៀនលើកុមារ, នីតិវិធីរាយការណ៍ចាំបាច់ និងវិធានការជ្រើសរើសបុគ្គលិកបង្រៀនប្រកបដោយសុវត្ថិភាព។

បន្ថែមពីនេះ អ្នកជំនាញក៏បានបង្កើនការយល់ដឹងអំពីប្រធានបទមួយចំនួនដូចជា អាកប្បកិរិយាអាសអាភាសគ្រោះថ្នាក់, ការគ្រប់គ្រងដោយបង្ខិតបង្ខំ, ទំនាក់ទំនងដែលមានអំពើរសញ្ចារកម្ម, អំពើរបៀតបៀនតាមបណ្តាញអនឡាញ និងការផ្គត់ផ្គង់ដល់ជនរងគ្រោះនៃអំពើបៀតបៀនទាំងឡាយ ជាដើម។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល «ការរក្សាសុវត្ថិភាព និងកិច្ចគាំពារកុមារ ក្នុងប្រព័ន្ធអប់រំ» មានការចូលរួមពីសិក្ខាកាមសរុប ១៣០នាក់ មកពីក្រសួងអប់រំយុវជន ក្រសួងកិច្ចការនារី មន្ទីកិច្ចការនារីរាជធានីភ្នំពេញ ក្រុមប្រឹក្សាជាតិដើម្បីកុមារ និងសាលាអន្តរជាតិលើសពី៤០កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង